អក្សរខ្មែរ - Khmer (Cambodian)

  1. DSHS 800-902-7878 ចន្លោះម៉ោង 8 ព្រឹក និង 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

    ប្រសិនបើអ្នកឈានដល់សំឡេងថតទុក សូមទុកសារជាមួយនឹងលេខទូរស័ព្ទរបស់អ្នក និងភាសាដែលអ្នកនិយាយ ហើយយើងនឹងហៅទូរស័ព្ទត្រលប់ទៅអ្នកវិញជាមួយអ្នកបកប្រែលើបណ្ដាញ។ សម្រាប់ជនពិការភ្នែក ពិបាកស្ដាប់ឮ អតិថិជន ឬបុគ្គលដែលពិការភ្នែក ហើយស្ដាប់មិនឮ និងមិនអាចនិយាយបាន សូមទាក់ទងមកយើង តាមលេខ 360-111-2222 តាមរយៈអ្នកផ្ដល់សេវាបញ្ជូនបន្តដែលអ្នកចង់បាន។

    តើ DSHS ផ្ដល់ជូនសេវាកម្មប្រភេទអ្វីខ្លះ?

  2. ម្ហូបអាហារ សាច់ប្រាក់ អត្ថប្រយោជន៍លំនៅដ្ឋាន និងវេជ្ជសាស្រ្ត៖ 877-501-2233
  3. ការគាំទ្រកុមារ៖ 800-442-5437
  4. ការថែទាំមនុស្សពេញវ័យ៖ 800-422-3263
  5. ការការពារមនុស្សពេញវ័យ៖ 866-363-4276
  6. ការគាំទ្រពិការភាព៖ 800-248-0949
  7. ការស្ដារនីតិសម្បទាវិជ្ជាជីវៈ៖ 800-637-5627
  8. សុខភាពផ្លូវចិត្ត៖ 800-902-7878

 

 

ដើម្បីឱ្យប្រាកដថាអ្នកទទួលបានសេវាដែលអ្នកត្រូវការ យើងនឹងរៀបចំឱ្យមានអ្នកបកប្រែ​ផ្ទាល់មាត់ដើម្បីជួយយើងធ្វើប្រាស្រ័យទាក់ទងជាមួយអ្នក បកប្រែឯកសារផ្សេងៗ ផ្ដល់ជូនឯកសារផ្សេងៗជាអក្សរពុម្ព ឬអក្សរជនពិការភ្នែក ផ្ដល់កំណែអូឌីយ៉ូនៃសម្ភារៈជាលាយលក្ខណ៍អក្សរ និងច្រើនទៀត។

 

មាត្រា VI នៃច្បាប់សិទ្ធិស៊ីវិល ហាមឃាត់ DSHS ពីការរើសអើងលើមូលដ្ឋាននៃពូជសាសន៍ ពណ៌សម្បុរ ឬប្រភពដើមជនជាតិ។ ប្រសិនបើអ្នកបានស្នើសុំ ហើយមិនទទួលបានសេវានានាជាភាសាដែលអ្នកចង់បានទេនោះ ឬអ្នកមានអារម្មណ៍ថា DSHS បានរើសអើងប្រឆាំងលើរូបអ្នក សូមទាក់ទងផ្នែកសេវាធម្មនុញ្ញ តាមលេខ 800-902-7878 ឬផ្ញើអ៊ីមែលនូវបណ្ដឹងរបស់អ្នកទៅកាន់ civil.rights@dshs.wa.gov.

អ្នកក៏អាចដាក់បណ្ដឹងការរើសអើងជាមួយការិយាល័យទាំងនេះបានផងដែរ៖

Washington State Office of the Attorney General (800-551-4636)

Washington State Human Rights Commission (800-233-3247)

U.S. Department of Health and Human Services (800-368-1019)។